សម្តេចក្រុមព្រះ យាងចែកសម្ភារៈសិក្សាដល់សិស្ស
សាលាបឋមសិក្សាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅខេត្តសៀមរាប
កាលពីថ្ងៃសៅរ៍ ទី០៩ ខែមិនា ឆ្នាំ២០១៣ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធាន មូលនិធិសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អមព្រះដំណើរដោយមន្រ្តីព្រះខុទ្ទកាល័យ បានយាង និងអញ្ជើញទៅចែកអំណោយជាសម្ភារៈសិក្សាមួយចំនួនដល់សិស្សានុសិស្ស ចំនួន២៣០នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន១០នាក់ នៃសាលាបឋមសិក្សា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅស្រុកពួក ខេត្តសៀមរាប។ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធាន មូលនិធិសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សព្វព្រះទ័យជួយអភិវឌ្ឍន៍សាលាបឋមសិក្សានេះថែមទៀត ដោយកសាង ក្លោងទ្វារថ្មីមួយ ផ្លូវប៉េតុង១០០ម៉ែត្រ និងជួសជុលអាគារ។