គណៈប្រតិភូនិស្សិតអូស្រ្តាលីចូលក្រាបបង្គំគាល់សម្តេចក្រុមព្រះ

នៅព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ បានអនុញ្ញាតឲ្យ គណៈប្រតិភូនិស្សិតអូស្រ្តាលី ដឹកនាំដោយលោកបណ្ឌិត Jastin ចូលក្រាបបង្គំគាល់និងសម្តែងការគួរសម។ ក្នុងឱកាស នោះសម្តេចក្រុមព្រះ បានមានព្រះបន្ទូលណែនាំដល់និស្សិតទាំងអស់ អំពីការរីកចម្រើន និងការទទួលបានសុខសន្តិភាពរបស់កម្ពុជានាពេលថ្មីនេះ។ សម្តេចក្រុមព្រះ ក៍បានមាន ព្រះបន្ទូលទាក់ទងទៅនឹងប្រវត្តិសាស្រ្តខ្មែរ ដែលធ្លាប់ជាអរិយប្រទេសមានវប្បធម៌ និងអរិយ ធម៌រុងរឿងនាសម័យអង្គរ ដែលនិស្សិតទាំងអស់គួរសិក្សាស្វែងយល់។ កម្ពុជាមានប្រាសាទ អង្គរវត្តដែលជាបេតិកភ័ណ្ឌពិភពលោកដ៏អស្ចារតែមួយគត់នៅលើពិភពលោក ហើយមាន តម្លៃជាប្រវត្តិសាស្រ្ត គ្មានអ្វីមកប្រៀបផ្ទឹមបាន។ ជាទីបញ្ចប់ សម្តេចក្រុមព្រះ បានកោតសរសើរចំពោះគណៈប្រតិភូ ដែលមានសមានចិត្តល្អក្នុងការជួយសាងសង់ លំនៅឋានសម្រាប់ប្រជាបលរដ្ឋកម្ពុជាក្រីក្រ នេះជាទឹកចិត្ត និងកាយវិកាដ៏ប្រពៃដែល យើងពុំអាចបំភ្លេចបាន និងសូមថ្លែងអំណរគុណដ៏ជ្រលជ្រៅបំផុត។

SAMDECH KROM PREAH MEETS AUSTRALIAN STUDENTS
In the morning of 21 January 2012, Samdech Krom Preah, President of the Norodom Ranariddh Party, met with a group of Australian students accompanied by their teacher, Dr. Justin Corfield.  Samdech Krom Preah gave the young Australians an overview of the recent social, political, and economic developments in Cambodia.  He also told his young audience about the glorious past of Cambodia during the great Angkorian times, the testimony of which is the temples complex of Angkor, which has not been surpassed by any other civilization in the area.  Samdech Krom Preah finally expressed his deep appreciation to the visitors for their dedication and commitment to raise fund in order to help build homes for the poor in Cambodia.