Social Affairs

សម្តេចក្រុព្រះយាងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំនៃខេត្តតាកៃវ

 ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១២ សម្តេចក្រុមព្រះ​ព្រះប្រធាន គណបក្សនរោត្តមរណឫទិ្ធ ​នឹងថ្នាក់ដឹកនាំជាន់ខ្ពស់បានយាងនឹងអញ្ជើងសំណេះសំណាល​ជាមួយ​បែកជនក្រុមប្រឹក្សាឃុំ នៃ គណបក្ស​ន​រោ​ត្ត​ម​រណឫទ្ធិ​ទូទាំងខេត្តតាកៃវ។ ពិធីនេះធើ្វនៅក្នុងឃុំឧត្តមសូរិយា ស្រុក ត្រាំកក់ ខេត្តតាកៃវ ដោយមានសមាជិកចូលរួមប្រមាណជាង១២០០នាក់។
សម្តេចក្រុមព្រះ​ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​ព្រះបន្ទូល​ថា មានតែ​របបរាជានិយម​ទេ ដែល​អាច​កសាង​ជាតិ​ឲ្យ​បាន​លឿន​។​ ព្រះអង្គបាន​រម្លឹក​ទៅ​ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ខេត្ត​របស់​គណបក្ស​ព្រះអង្គ​ថា ការបោះឆ្នោត និង​ការ​ទៅរក​សំឡេង​សន្លឹក​បោះឆ្នោត គណបក្ស​នរោត្តមរណឫទ្ធិ ជា​គណបក្ស​រាជានិយម​ពិតប្រាកដ ដូច្នេះ​សំឡេង​អ្នក​ដែល​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​នរោត្តមរណឫទ្ធិ គឺជា​សំឡេង​អ្នករាជានិយម និង​សីហនុ​និយម។ ព្រះអង្គ​បាន​ពន្យល់ថា ព្រះអង្គ​មិនដែល​ហ៊ាន​ប្រើ​ឈ្មោះ​របស់​សម្តេចឪ​ទេ ប៉ុន្តែ​គ្រាន់តែ​បំរើ​សីហនុ​និយម​ដែលមាន​មូលដ្ឋាន​ជាក់ស្តែង ដោយ​សម្តេច​ថា សម្តេចឪ​នរោត្តម​សីហនុ​ប្រជាពលរដ្ឋ​ស្រលាញ់​ណាស់ ព្រោះ​ព្រះអង្គ ជា​និមិត្តរូប​ឯករាជ្យ បូរណភាព​ទឹកដី​អធិបតេយ្យ​របស់​ជាតិ យុត្តិធម៌​ក្នុងសង្គម នយោបាយ​កម្ពុជា ជួយ​កម្ពុជា ជា​នយោបាយ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ជាតិ​៕​

សម្តេចក្រុមព្រះ យាងសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ ខេត្តកំពងចាម

ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រះធានគណបក្ស នរោត្តម រណឫទ្ធិ ព្រមទាំងថ្នាក់ដឹកនាំគណបក្សបានយាង និងអញ្ជើញចុះសំណេះសំណាល ជាមួយបេក្ខ ជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នៃខេត្តកំពងចាម នៅឃុំ មហាលាភ ស្រុកកោះ សូទិន ខេត្តកំពងចាម ដោយមានសមាជិក សមាជិកា ចូលរួមជាង៧០០នាក់។






សម្តេចក្រុមព្រះ បិទវគ្គបណ្តុះបណ្តាលបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កត់

ព្រឹកថ្ងៃច័ន្ទ ទី១៤ ខែមីនា ឆ្នាំ២០១២ នៅភោជនីយដ្ឋាន ទន្លេបាសាក់ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធព្រះប្រធានគណបក្សនរោត្តម រណឫទិ្ធយាងជាព្រះអធិបតិដ៏ខ្ពង់ ខ្ពស់ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កត់ គណបក្សនរោត្តម រណឫទ្ធិ ស្តីពី ផែនការ យុទ្ធសាស្រ្តឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១២ ដែលមានសមាជិកចូល រួមប្រមាណ ១១០នាក់។


សម្តេចក្រុមព្រះ យាងសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ ខេត្តកំពត

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រះធានគណបក្ស នរោត្តម រណឫទ្ធិ ព្រមទាំងថ្នាក់ដឹកនាំគណបក្សបានយាង និងអញ្ជើញចុះសំណេះសំណាលជាមួយបេក្ខ ជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នៃខេត្តកំពត នៅឃុំបឹងនិមល ស្រុកឈូក ខេត្តកំពតដោយមានសមាជិក សមាជិកា ចូលរួមជាង៥០០នាក់។
សម្តេចក្រុមព្រះ ព្រះប្រធានបានលើកឡើងពីគោលនយោបាយមាគ៌ា កណ្តាល ជានយោ បាយប្រមែប្រមូលកម្លាំង អ្នករាជានិយម អ្នកសីហនុនិយម និងអ្នកស្នេហាជាតិ ដែល​មានសក្តានុ ពលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយយជាកម្លាំងជាតិពិប្រាកដដើម្បីចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិ  តាមរយៈក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងទិសដៅដោះស្រាយបញ្ហាជូនជាតិ និង ប្រជាពលរដ្ឋដែលជាម្ចាស់នៃប្រទេស រក្សាសង្គមមាន យុតិ្តធម៌ ប្រជាពលរដ្ឋរស់នៅសុខដុមរមនា និងជីវភាពធូរធារ រីកចម្រើន ពិតប្រាកដ លើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង។ 

សម្តេចក្រុមព្រះ ព្រះអនុញ្ញាតឱ្យគណៈប្រតិភូ NDI ចូលក្រាបបង្គំគាល់ និងពិភាក្សាការងារ

ម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ បានព្រះអនុញ្ញាត ឱ្យគណៈប្រតិភូ NDI ដឹកនាំដោយលោកស្រី Laura Thornton នាយកប្រចាំប្រទេស ចូលក្រាបបង្គំគាល់ និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១២ នាទីស្នាក់ការកណ្តាល គណបក្សនរោត្តម រណឫទ្ធិ ស្ថិតក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ នាឱកាសនោះសម្តេចក្រុមព្រះ បានមានព្រះបន្ទូលទៅកាន់គណៈប្រតិភូ អំពីស្ថានភាព នយោយបាយនៅប្រទេសកម្ពុជា បច្ចុប្បន្ន ។ ជាពិសេសស្ថានភាពនយោបាយរបស់ គណបក្សនរោត្តម រណឫទ្ធិ មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ។ សម្តេចក្រុមព្រះ ក៏បានជម្រាបជូនផងដែរអំពីយុទ្ធសាស្រ្តនៃគោលនយោបាយមាគ៌ាកណ្តាល របស់គណបក្សនរោត្តម រណឫទ្ធិ សម្រាប់ជាសារដ៏មានសារៈសំខាន់ចំពោះអ្នកគាំទ្រ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សាសម្តេចក្រុមព្រះបានសម្តែងនូវការដឹងគុណចំពោះវិទ្យាស្ថាន NDI ដែលបានជួយបណ្តុះបណ្តាលគ្រូបង្គោល គណបក្សនរោត្តម រណឫទ្ធិ សម្រាប់ផ្សព្វផ្សាយ បន្តនូវផែនការយុទ្ធសាស្រ្តរៀបចំឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាង មុខ។


សម្តេចក្រុមព្រះ យាងសួរសុខទុកសមាជិក សមាជិកា នៅខេត្តកំពង់ឆ្នាំង

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រះទាំងថ្នាក់ដឹកនាំ មួយចំនួនទៀត បានយាងនិងអញ្ជើញត្រួត ពិនិត្យបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗ ដែលត្រូវបញ្ជូនទៅគ.ជ.ប ។ ឆ្លៀតក្នុង ឱកាសនោះ សម្តេចក្រុមព្រះ បានសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនសមាជិក សមាជិក ខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១២ ។ សម្តេចក្រុមព្រះ ព្រះប្រធានបានលើកឡើងពីគោលនយោបាយមាគ៌ា កណ្តាល ជានយោបាយប្រមែប្រមូលកម្លាំងអ្នករាជានិយម អ្នកសីហនុនិយម និងអ្នកស្នេហាជាតិ ដែលមានសក្តានុពលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយយជាកម្លាំងជាតិពិប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈការយកកំលាំងជាតិ បូកនឹងកំលាំងជាតិ ក្នុងទិសដៅដោះស្រាយ បញ្ហាជូនជាតិ និងប្រជាពលរដ្ឋដែលជាម្ចាស់នៃប្រទេស រក្សាសង្គមមាន យុតិ្តធម៌ ប្រជាពលរដ្ឋរស់នៅសុខដុមរមនា និងជីវភាពធូរធារ រីកចម្រើន ពិតប្រាកដ លើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង។

សម្តេចក្រុមព្រះ យាងសួរសុខទុកសមាជិក សមាជិកា នៅខេត្តពោធិសាត់

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រះទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានយាងនិងអញ្ជើញត្រួត ពិនិត្យបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹកក្សាឃុំ-សង្កាត់ឆ្នាំ២០១២ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗ ដែលត្រូវបញ្ជូនទៅគ.ជ.ប ។ ឆ្លៀតក្នុង ឱកាសនោះ សម្តេចក្រុមព្រះ បានសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនសមាជិក សមាជិក ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១២ ។ សម្តេចក្រុមព្រះ ព្រះប្រធានបានលើកឡើងពីគោលនយោបាយមាគ៌ា កណ្តាល ជានយោបាយប្រមែប្រមូលកម្លាំងអ្នករាជានិយម អ្នកសីហនុនិយម និងអ្នកស្នេហាជាតិ ដែលមានសក្តានុពលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយយជាកម្លាំងជាតិពិប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈការយកកំលាំងជាតិ បូកនឹងកំលាំងជាតិ ក្នុងទិសដៅដោះស្រាយ បញ្ហាជូនជាតិ និងប្រជាពលរដ្ឋដែលជាម្ចាស់នៃប្រទេស រក្សាសង្គមមាន យុតិ្តធម៌ ប្រជាពលរដ្ឋរស់នៅសុខដុមរមនា និងជីវភាពធូរធារ រីកចម្រើន ពិតប្រាកដ លើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង។

សម្តេចក្រុមព្រះ យាងសួរសុខទុកសមាជិក សមាជិកា នៅខេត្តបាត់ដំបង

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រះទាំងថ្នាក់ ដឹកនាំមួយចំនួនទៀត បានយាងនិងអញ្ជើញត្រួត ពិនិត្យបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹកក្សាឃុំ-សង្កាត់ឆ្នាំ២០១២ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗ ដែលត្រូវបញ្ជូនទៅគ.ជ.ប ។ ពិធីនេះប្រព្រឹត្ត នៅថ្ងែទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ដែលមានសមាជិកចូលរួមជាង២០០នាក់។ សម្តេចក្រុមព្រះ ព្រះប្រធានបានលើកឡើងពីគោលនយោបាយមាគ៌ា កណ្តាល ជា នយោបាយ ប្រមែប្រមូលកម្លាំងអ្នករាជានិយម អ្នកសីហនុនិយម និងអ្នកស្នេហាជាតិ ដែលមានសក្តានុពលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយយជាកម្លាំងជាតិពិប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈការយកកំលាំងជាតិ បូកនឹងកំលាំងជាតិ ក្នុងទិសដៅដោះស្រាយ បញ្ហាជូនជាតិ និងប្រជាពលរដ្ឋដែលជាម្ចាស់នៃប្រទេស រក្សាសង្គមមាន យុតិ្តធម៌ ប្រជាពលរដ្ឋរស់នៅសុខដុមរមនា និងជីវភាពធូរធារ រីកចម្រើន ពិតប្រាកដ លើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង។ ។

សម្តេចក្រុមព្រះ យាងសួរសុខទុកសមាជិក សមាជិកា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រមទាំងថ្នាក់ដឹក នាំមួយចំនួនទៀត បានយាងនិងអញ្ជើញត្រួត ពិនិត្យបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុម ប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗ ដែលត្រូវបញ្ជូនទៅគ.ជ.ប និងប័ណ្ណសំគាល់ សមាជិ និងសួរសុខទុក បងប្អូនសមាជិក សមាជិក ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ចំនួនជាង២០០នាក់នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១២ ។
សម្តេចក្រុមព្រះ ព្រះប្រធានបានលើកឡើងពីគោលនយោបាយកណ្តាលដោយប្រមែ ប្រមូលកម្លាំងអ្នករាជានិយម អ្នកសីហនុនិយម អ្នករាជានិយម អ្នកស្នេហាជាតិដែល​មានសក្តានុពលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឳ្យ ខ្លាយជាកម្លាំងជាតិពិប្រាកដ ដើម្បីឳ្យ ក្រុមប្រឹក្សាឃុំ/សង្កាត់ នៃគណបក្ស នរោត្តម រណឫទ្ឋិមានលទ្ធភាពចូលរួម​ ចំណែកអភិវឌ្ឍប្រទេសជាតិ ដោយយក កំលាំងជាតិបូកនឹងកំលាំងជាតិក្នុងទិសដៅ ដោះស្រាយបញ្ហាឃុំ/សង្កាត់ ជូនជាតិ និងប្រជាពលរដ្ឋដែជាម្ចាស់នៃប្រទេស ឳ្យសង្គមមានយុតិ្តធម៍ ប្រជាពល រដ្ឋរស់នៅសុខដុមរមនា ជិវភាពរីកចំរើន ធូរធារពិតប្រាកដ លើទឹកដីមាតុភូមិ កម្ពុជា ជាទីស្នេហានៃយើង។  

SAMDECH KROM PREAH IN BANTEAY MEANCHEY
On 23 February 2012, Samdech Krom Preah, President of the Norodom Ranariddh Party, accompanied by senior officials of the Party, was in Banteay Meanchey to oversee the on-going registration of NRP candidates for the June commune elections. To about 200 NRP members waiting to greet the Prince, Samdech Krom Preah told them about the middle path policy of the NRP and why it was adopted as the backbone of the Party. He explained that the NRP middle path policy consists to re-unite royalists, Sihanoukists, and other patriots in order to build a national force and work together with other national forces in helping build a better Cambodia for all to live in harmony, dignity and prosperity and with social justice.

 
សម្តេចក្រុមព្រះ យាងសួរសុខទុកសមាជិក សមាជិកា ស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រះទាំងថ្នាក់ ដឹកនាំមួយចំនួនទៀត បានយាងនិងអញ្ជើញ ចុះសួរសុខទុក បងប្អូនសមាជិក សមាជិក ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ ប្រមាណ ២២០នាក់ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១២។

SAMDECH KROM PREAH IN ODDAR MEANCHEY
On 22 February 2012, Samdech Krom Preah was in Anlong Veng, Oddar Meanchey Province, to monitor the progress of the registration of NRP candidates for the upcoming commune elections. The President of the Norodom Ranariddh Party was met by over 220 local NRP members.

សម្តេចក្រុមព្រះ យាងត្រួតពិនិត្យបញ្ជីឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តសៀមរាប

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រះធានគណបក្សនរោត្តម រណឫទ្ធិ ព្រមទាំងថ្នាក់ដឹកនាំគណបក្សបានយាង និងអញ្ជើញចុះសួរសុកទុក្ខ និង ត្រួតពិនិត្យ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២ ដោយមានការអញ្ជើញ ចូលរួមពីសមាជិកសកម្មប្រមាណជា៣០០នាក់ ដែលពិធីនេះប្រារព្វធ្វើទីស្នាក់ការកណ្តាល ខេត្តសៀមរាប។

SAMDECH KROM PREAH IN SIEMREAP
On 21 February 2012, accompanied by senior members of the Norodom Ranariddh Party, Samdech Krom Preah visited the provincial headquarters of the NRP to monitor the progress of party activities in the province. The Prince was particularly interested in the on-going registration of NRP candidates for the upcoming commune elections in June. Over 300 NRP members were on hand to greet the NRP President.

សម្តេចក្រុមព្រះ យាងសំណេះសំណាលជាមួយសាមាជិក សមាជិកា ខេត្តកំពង់ធំ

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រះធានគណបក្សនរោត្តម រណឫទ្ធិ ព្រមទាំងថ្នាក់ដឹកនាំគណបក្សបានយាង និងអញ្ជើញចុះសួរសុកទុក្ខ និង ត្រួតពិនិត្យ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២ ព្រមទាំងមានការអញ្ជើញ ចូលរួមពីសមាជិកសកម្មប្រមាណជា១០០០នាក់ ដែលប្រារព្វធ្វើនៅឃុំ ផ្សាក្រាម ស្រុកបល័ង្គ ខេត្តកំពង់ធំ។


សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជួបសំណេះណាលជាមួយសមាជិកសមាជិកា ខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ កំពុងជួបសំណេះណាលជាមួយសមាជិកសមាជិកា ប្រមាណជាជាងមួយពាន់នាក់ នៅក្នុងបរិវេន វត្តព្រះស្រែ ឃុំ-ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យបញ្ជីបេក្ខជនឈរ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២។

 
 
 

សម្តេចក្រុមព្រះ យាងសួរសុខទុកសមាជិក សមាជិកា ក្រុងច្បាមន ខេត្តកំពង់ស្ពឺ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រមទាំងថ្នាក់ដឹកនាំ បានយាងនិងអញ្ជើញ ត្រួតពិនិត្យបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹកក្សាឃុំ-សង្កាត់ឆ្នាំ២០១២ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗ ដែលត្រូវបញ្ជូនទៅគ.ជ.ប និងប័ណ្ណសំគាល់សមាជិ និងសួរសុខទុក បងប្អូនសមាជិក សមាជិក ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ចំនួនជាង៨០០នាក់នាព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១២ ។

សម្តេចក្រុមព្រះ យាងសួរសុខទុកសមាជិក សមាជិកា ខេត្តកំពង់ចាម

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រះទាំងថ្នាក់ ដឹកនាំមួយចំនួនទៀត បានយាងនិងអញ្ជើញ ចុះសួរសុខទុក បងប្អូនសមាជិក សមាជិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១២។
វិធីសំណេះសំណាលនេះបានប្រារព្វ ធ្វើឡើងនៅក្នុងស្រុកកំពង់សៀម ដែលមានការអញ្ជើញ ចូលរួមពីសមាជិកសកម្មប្រមាជជា៧០០នាក់។

សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស នរោត្តម រណឫទិ្ឋ យាងជាសំណេះសំណាលជា សមាជិក សមាជិកា ក្នុងខេត្តកំពង់ចាម

ព្រឹកថ្ងែទី១១ ខែមករា ឆ្នាំ២០១២ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស នរោត្តម រណឫទិ្ឋ បានយាងជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ចំនួន ប្រមាណជាង១៣០០នាក់នៅឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។







សម្តេចក្រុម យាងប្រកាសតែងតាំងប្រធានក្រុមការងារ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី០៧​ ខែមករា ឆ្នាំ២០១២ នៅទីស្នាក់ការកណ្តាល រាជធានីភ្នំពេញបានរៀបចំ ពិធីសំណេះសំណាល ដើម្បីពង្រឹងសកម្មភាពការងារ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ និងមានការអញ្ជើញចូលរួមពីសំណាក់ព្រឹទ្ធបុរស អគ្គលេខាធិកា រសមាជិកសមាជិកា ថ្នាក់កណ្តាលរាជធានីភ្នំពេញ។ ក្នុងពិធីនោះដែរ សមេ្តចក្រុមព្រះ ក៏បានក្រកាស ប្រធានក្រុមការងារថ្មីគឺសហជីវិន នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាប្រធានក្រុមការងារ រាជធានីភ្នំពេញ បន្ទាប់ពីមានការលាឈប់ពីប្រធានក្រុមការងារចាស់។

SAMDECH KROM PREAH APPOINTS NEW HEAD FOR PHNOM PENH
In the morning of 7 January 2012, at the Norodom Ranariddh Party’s central headquarters in Tuol Kauk, Samdech Krom Preah Norodom Ranariddh, accompanied by senior members of the Party, met with representatives of the NRP from all districts and communes of the capital.  Samdech Krom Preah informed those present of his deep commitment to improve the party standings in Phnom Penh.  Samdech took advantage of the meeting to introduce Sah. Noranaridh Anandayat as the new head for the Capital Electoral Working Group for the NRP.

គណបក្ស នរោត្តម រណឫទិ្ឋបានប្រារព្វពិធីរំលឹក ខួបអនុស្សាវរិយ៍គម្រប់ ១ឆ្នាំ នៃការយាងនិវត្តន៍របស់សម្តេចក្រុមព្រះ

ល្ងាចថ្ងែទី១១ ខែធ្នូ ឆ្នាំ២០១១នៅទីស្នាកការកណ្តាគណបក្ស នរោត្តម រណឫទិ្ឋបានប្រារព្វ ពិធីរំលឹក ខួបអនុស្សាវរិយ៍គម្រប់ ១ឆ្នាំ នៃការយាងនិវត្តន៍របស់សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ឋ ដើម្បីគងប្រ ថាប់ជាព្រះប្រធានដឹកនាំគណបក្ស នរោត្តម រណឫទិ្ឋសារជាថ្មី ឡើងវិញថ្ងៃទី១១ ធ្នូ ២០១០-១១ ធ្នូ ២០១១។ ពិធីនេះក៏មានការចូលរួមពីសមាជិកគណ កម្មកានាយកប្រមាណជាង១០០នាក់ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ឋិ។ តាំងពីបានសម្តេចក្រុមព្រះ ព្រះអង្គបានសម្រេចព្រះទ័យយល់ព្រម យាងចូលមកប្រឡូកក្នុងឆាកនយោបាយវិញពីថ្ងៃទី១១ ធ្នូ ២០១០ មកព្រះអង្គបាន ជ្រើសរើសយកនូវគោលនយោបាយនិយមផ្លូវកណ្តាលក្នុងការដឹកនាំគណបក្ស នរោត្តម រណឫទិ្ឋ ដែលគិតមកដល់ថ្ងៃទី១១ ធ្នូ ២០១១នេះ គឺមានរយៈពេល១ឆ្នាំហើយ។

NRP CELEBRATES FIRST ANNIVERSARY OF SAMDECH KROM PREAH NORODOM RANARIDDH’S RETURN TO LEAD THE PARTY
In the evening of 11 December 2011, the Norodom Ranariddh Party celebrated the first anniversary of the return of Samdech Krom Preah Norodom Ranariddh as head of the Party, at its central headquarters in Tuol Kauk. The ceremony began with an exquisite performance of the traditional wishing-well dance by the finest dancers of the Royal University of Fine Arts. It continued with presentations of flower baskets to the Prince by senior members of the Party and some 100 of its representatives from all the provinces of the Kingdom who made the trip just for the occasion. Following a brief welcoming and thank-you speech by Samdech Krom Preah, the guests present were then treated to a lavish banquet dinner specially catered for the occasion. The evening was capped with the premiere presentation of a movie produced and directed by the Prince, “Fate”, thus far never released to the public.
 
 
 
សម្តេចក្រុមព្រះ យាងសំណេះសំណាលជាមួយសមាជិក សមាជិកា ខេត្តតាកែវ

ព្រឹកថ្ងែទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស នរោត្តម រណឫទិ្ឋ បានយាងជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា នៃថ្នាក់ ដឹកនាំក្រុង/ស្រុក ចំនួនប្រមាណជាង១២០០នាក់។ ពិធិនេះប្រារព្វធ្វើនៅឃុំចារ ស្រុកព្រែកាបាស់ ខេត្តតាកែវ។
សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ឋ បានមានព្រះបន្ទូលទៅកាន់សមាជិក សមាជិកាព្រះអង្គ ថា កម្លាំ​ងរាជានិយម និងសីហនុ និយមដែលខ្ញុំកំពុងប្រមូលសព្វថ្ងៃ កុំជល់នឹងកម្លាំងជាតិ មួយទៀត ( គណបក្សប្រជាជនកម្ពុជា )បូករួមគ្នាយើងនឹងអាចដោះស្រាយ បញ្ហាជាតិ។ ព្រះអង្គយល់ថា សម្រាប់ការបោះឆ្នោតសាកល នៅឆ្នាំ២០១៣សម្តេចក្រុមព្រះមានជំនឿថា ព្រះអង្គនឹងប្រមែ​ប្រមូល បានអ្នករាជានិយម អ្នកសីហនុ និយម និងអ្នកស្នេហាជាតិ ហើយព្រះអង្គមិនទៅយកសំឡេងពី សម រង្ស៊ី និងកឹម សុខាទេ តែព្រះអង្គគ្រាន់តែសុំ សំឡេងរាជានិយមសំឡេងសីហនុនិយម និងសំឡេងអ្នកស្នេហាជាតិដែលបានចូល ទៅដោយ សារតែអវត្តមានរបស់ព្រះអង្គ និងដោយសារ មូលហេតុ ផ្សេងៗចូលទៅនៅ គណបក្សទាំង ពីនោះសូមអញ្ជើយត្រឡប់មកវិញតែប៉ុណ្ណោះ។ ព្រះ អង្គបានលើឡើងទៀតថា សំឡេងទាំងនោះបើយើងបូកគ្នាដូចដែលធ្លាប់ធ្វើពីមុនតាមព្រះរាជឱវាទ របស់ព្រះករុណា ព្រះអង្គថា យើងនឹងដោះស្រាយបញ្ហាជាតិបាន។ ដូច្នេះយើងដើរផ្លូវនេះដែលជា ផ្លូវកណ្តាល គឺយើងមិនទៅគណបក្សប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែក៏យើមិនប្រឆាំងនឹងគណបក្សប្រជា ជនកម្ពុជាដែរ។ ផ្លូវប្រឆាំងនឹងគណបក្ស ប្រជាជនកម្ពុជា គ្នានប្រសិទ្ធភាពបាន ត្រឹមតែពីរោះតែវាពុំ មានលទ្ឋភាពនឹងដោះស្រាយបញ្ហាជាតិបានទេ។

កិច្ចប្រជុំពង្រឹងក្រុមការងារបោះឆ្នោតខេត្ត-រាជធានី

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១

គណបក្សនរោត្តម រណឫទ្ធិ បានរៀបចំកិច្ចប្រជុំក្រុមការងារបោះឆ្នោតខេត្ត-រាជធានី ក្រោម ព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ និងមានការអញ្ជើញចូលរួមពីសំណាក់ព្រឹទ្ធបុរស អគ្គលេខាធិការ និងប្រធានក្រុមការងារបោះឆ្នោតខេត្ត-រាជធានីនៅទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ នៅទីស្នាក់ការកណ្តាលគណបក្សនរោត្តម រណឫទ្ធិ ស្ថិតក្នុងខ័ណ្ឌទួលគោគ រាជធានីភ្នំពេញ។ កិច្ចប្រជុំបានផ្តោតជាសំខាន់លើសកម្មភាពក្រុមការងារនៅក្នុងមូលដ្ឋាន និងការពង្រឹងរចនាសម្ព័ន្ធគណបក្សពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន ដើម្បីត្រៀមលក្ខណៈ ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ និងបោះឆ្នោតសកល ឆ្នាំ២០១៣។





 
សម្តេចក្រុម យាងជួបសំណេះសំណាលសកម្មជនក្នុងខេត្តកំពង់ធំ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ បានយាង ចុះសំណេះណាលជាសមាជិក-សមាជិក គណបក្សនរោត្តម រណឫទ្ធិ ដែលជាប្រធាន ប្រតិបត្តិស្រុក-ខ័ណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីទាំងប្រាំបីស្រុកនៃ ខេត្តកំពង់ធំ ប្រមាណជាង១៦០នាក់ ស្ថិតក្នុងក្រុងស្ទឹងសែន កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១។ នៅក្នុងពិធីសំណេះណាលនោះ សម្តេចក្រុមព្រះបានលើកឡើងពីមាគ៌ាកណ្តាលរបស់គណបក្សនរោត្តម រណឫទ្ធិ ក្នុងការ ប្រមែរប្រមូលអ្នករាជានិយម អ្នកសីហនុនិយម និងអ្នកស្នេហាជាតិនិយម ឲ្យរួមផ្តុំគ្នាជាកំលាំង ជាតិដ៏ធំមួយ ដើម្បីយកទៅបូកជាមួយនឹង កំលាំងជាតិមួយមួយទៀត(CPP) ក្នុងការកសាង និងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមព្រះរាជតម្រិះព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចតា សម្តេចឪ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១។ សម្តេចក្រុមព្រះបានមានព្រះបន្ទូលបន្តថា ព្រះអង្គនឹងមិនចូលរួមជាមួយគណបក្សប្រឆាំងណាមួយជាដាច់ខាត ហើយស្នើសុំឲ្យ អតីត សមាជិកគាំទ្រព្រះអង្គដែលកំពុងនៅក្នុងគណបក្សប្រឆាំង ឬគណបក្សហ៊្វុនស៊ិនប៉ិច វិញមករួមរស់ជាមួយគណបក្សនរោត្តម រណឫទ្ធិ វិញ។

SAMDECH KROM PREAH IN KOMPONG THOM
In the morning of 19 November 2011, Samdech Krom Preah made yet another trip to Kompong Thom Province to pep-talk to 160 activists of the Norodom Ranariddh Party, gathered at the Party headquarters in the newly-renamed provincial capital of Stung Sen. In his speech, Samdech Krom Preah reiterated the goal of the Party to become a major national force in Cambodia. In order to do so, the Party must gather enough votes and enough seats in the local Commune Councils and in the National Assembly. He explained that he decided not to join the opposition because he viewed it as ineffective in the current political context. Instead, he suggested a middle way policy line which is more sensible. In keeping in line with the King-Father’s advice to him on several occasions, and again as recently as on 30 October 2011 in His Majesty’s speech on His 89th Birthday celebration, Samdech Krom Preah urged all his former supporters now with opposition parties to return and join him to support the Norodom Rananriddh Party.

ពិធីរំលឹកខួប ៥ឆ្នាំនៃការបង្កើតគណបក្សនរោត្តម រណឫទ្ធិ

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១

គណបក្សនរោត្តម រណឫទ្ធិ បានប្ររព្ធធ្វើពិធីរំលឹកខួប ៥ឆ្នាំនៃការបង្កើតគណបក្ស ១៦ វិច្ឆិកា ឆ្នាំ២០០៦-១៦ វិច្ឆិកា ឆ្នាំ២០១១ ក្រោម ព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១ នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រាជធានីភ្នំពេញ។ អង្គពិធីត្រូវបានអញ្ជើញឲ្យចូល រួមពីសមាជិក-សមាជិកាគណបក្សនរោត្តម រណឫទ្ធិ ដែលជាសមាជិកក្រុមការងារ គណៈកម្មាធិការ ប្រតិបត្តិខេត្ត-រាជធានី ក្រុមប្រឹក្សាខេត្ត-រាជធានី ស្រុក-ខ័ណ្ឌ ឃុំ-សង្កាត់ ពីទូទាំងប្រទេស ប្រមាណជាជាង ៩០០នាក់។ នៅក្នុងឱកាសនោះឯកឧត្តម សៅ រ៉ានី អគ្គលេខាធិការគណបក្ស បានឡើងអាន របាយការណ៍ស្តីពី ប្រវត្តិ លទ្ធផល និងការវិវឌ្ឍន៍នៃគណបក្សនរោត្តម រណឫទ្ធិ ក្នុងរយៈកាល ៥ឆ្នាំកន្លងមក។ ជាពិសេស ឯកឧត្តមអគ្គលេខាធិការ បានជម្រាប ដល់អង្គពិធីអំពីព្រះវត្តមានដែលមិនអាចខ្វះបាន របស់សម្តេចក្រុមព្រះក្នុងការប្រមែរប្រមូល កំលាំងនយោបាយធំមួយសម្រាប់ចូលរួមកសាងជាតិ។ បន្ទាប់ពីសេចក្តីរាយការណ៍ដោយឯកឧត្តមអគ្គលេខាធិការ សម្តេចក្រុមព្រះ បានមានព្រះ បន្ទូលសំណេះសំណាល និងណែនាំដល់សមាជិក-សមាជិកាទាំងអស់អំពីគោល នយោបាយ មាគ៌ាកណ្តាលរបស់ គណបក្សនរោត្តម រណឫទ្ធិ គឺការប្រមែរប្រមូលអ្នករាជានិយម អ្នក សីហនុនិយម និងអ្នកស្នេហាជាតិនិយម ឲ្យរួមផ្តុំគ្នាជា កំលាំងជាតិដ៏ធំមួយ ដើម្បីយកទៅ បូកជាមួយនឹងកំលាំងជាតិមួយទៅមួយទៀត(CPP) ក្នុងការកសាង និងការអភិវឌ្ឍន៍ប្រទេស ជាតិ ស្របតាមព្រះរាជតម្រិះព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចតា សម្តេចឪ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១។
ស្តាប់ព្រះបន្ទូលទាំងស្រុង

NRP CELEBRATES 5TH ANNIVERSARY
The Norodom Ranariddh Party celebrated the 5th anniversary of its founding on 16 November 2011, at the capital’s Mondial Center. A jubilant crowd of some 900 people, representing senior Party members and local councilors at all administrative levels of the Kingdom, were on hand for the celebration. In his report to the representatives of the members, NRP Secretary-General Sao Rany gave an overview of the accomplishments of the Party during the past five years and provided an assessment of the new tasks on hand for the future, particularly the challenges which lie ahead with the next elections in 2012 and 2013. He particularly stressed the presence of Samdech Krom Preah at the helm of the NRP as the main reason why the Party continues to gather steam. Samdech Preah Prathean, for his part, congratulated the members present for their efforts and exhorted all the members to make further efforts in order to reach our goal of becoming a major national force. Only once that goal is achieved will we be allowed to participate meaningfully in building the Cambodia we want. The Prince also said that this is the path that our King-Father wants us to follow, to work together with other national forces from within to serve the nation and the people.

 
 
 

សម្តេចក្រុមព្រះ យាងជួបសំណេះសំណាលប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ ខេត្តព្រែវែង

ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស នរោត្តម រណឫទ្ធិនៅឃុំ ស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រែវែងដោយមានសមាជិក សមាជិកាចូលរួមជាង៦០០នាក់ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១១ ក្រោមព្រះអធិបតីភាពសម្តេចក្រុមព្រះ ព្រះប្រធាន គណបក្សនរោត្តម រណឫទ្ធិ។ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិបានមានបន្ទូថា គណបក្ស នរោត្តម រណឫទ្ធិជាគណបក្សដែល ប្រកាន់យកនយោបាយកកណ្តាល គឺផ្តោតទៅលើ អ្នកដែលមានចេតនាបោះឆ្នោតឱ្យខ្លួន គឺអ្នករាជានិ យមនិងអ្នកសីហនុនិយម។ ជាពិសេស អ្នកដែលបានបោះឆ្នោះតជួនគណបក្សហ៊្វុនស៊ិនប៉ិចពិតប្រាកដ នាឆ្នាំ១៩៩៣ ហើយអ្នកទាំង នោះនៅតែត្រៀមខ្លួនបោះឆ្នោះតសារជាថ្មីថ្វាយសម្តេចក្រុមព្រះ។ ហើយព្រះអង្គក៏បាន ណែនាំ ដល់សកម្មជនគណបក្សនរោត្តម រណឫទ្ធិកុំប៉ះពាល់ដល់អ្នកដែលមិនអាចប៉ះពា ល់បាន គឺអ្នកដែលបោះឆ្នោះតឱ្យគណបក្សប្រជាជនកម្ពុជា។ ធ្វើយ៉ាងនោះមិនមានប្រយោជន៍ អ្វីទេ ហើយក៏នាំឱ្យមានគ្រោះថ្នាក់ទៀតផង។ បើនិយាយឱ្យខ្លី គឺយើងត្រូវផ្តោតទៅលើចំនួន៣លាននាក់ ដែលបោះឆ្នោះតឱ្យគណបក្សប្រឆាំងដែលបែកបាកគ្នាក្នុងនោះមានគណបក្ស សមរង្សី និងគណបក្ស សិទ្ធិមនុស្សហើយនឹង២លាននាក់ទៀតដែលមានឈ្នោះបោះឆ្នោះត តែមកពីមូលហេតុផ្សេងៗ ដែល មិនបានទៅចូលរូមបោះឆ្នោះតនៅឆ្នាំ២០០៨។
SAMDECH KROM PREAH IN SVAY ANTOR
On 22 October 2011, accompanied by senior officials of his Norodom Ranariddh Party, Samdech Krom Preah went to greet some 600 of his supporters in the commune of Svay Antor in Prey Veng province’s Svay Antor district. In his address to the participants of the gathering, Samdech Korom Preah clarified for his audience the meaning of his party’s “Middle Way” policy. He appealed to all those who voted for the Funcinpec in 1993, that is those now with the Sam Raisny Party, the Human Rights Party, and the current Funcinpec Party, to unite with his own Norodom Rananriddh Party in order to reunite and strengthen the royalist and Siahoukist movement. He particularly urged his followers not to try to recruit new members from among the more than 3 million members of the ruling party because it would be a waste of time.

សម្តេចក្រុមព្រះ យាងជួបសំណេះសំណាលប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១១

ព្រឹកថ្ងែទី០២ ខែតុលា ឆ្នាំ២០១១ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស នរោត្តម រណឫទិ្ឋ បានសព្វព្រះទ័យយាងចុះសំណេះសំណាលជាមូយសមាជិក-សមាជិកា គណបក្ស នរោត្តម រណឫទិ្ឋ ប្រមាណជាង១០០០នាក់ នៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នាឳកាសនោះ សម្តេចក្រុមព្រះ បានមានព្រះបន្ទូលណែនាំដល់សមាជិក-សមាជិកា ទាំងអស់ អំពីគោលនយោ បាយរបស់គណបក្សប្រកាន់យកនូវមាគ៌ាកណ្តាល ដើម្បីប្រមែប្រមូលកម្លាំង អ្នករាជានិយម អ្នកសីហនុនិយម អ្នករាជានិយម និងអ្នកប្រជាធិបតេយ្យក្នុងគោលបំណង រួមចំណែកដោះស្រាយរាល់បញ្ហានៃឧត្តមប្រយោជន៍ជាតិ តាមមាគ៌ាអហឹង្សា គោរពច្បាប់ ជាគោលចៀសវាងអស្ថិរភាពសង្គមក្រោមបាវចនា(ជាតិ សាសនា ព្រះមហាក្សត្រ)។ សម្តេចក្រុមព្រះ ក៏បានរំលឹកអំពីព្រឹត្តិការណ៍ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ក្នុងព្រះឋា នៈជានាយករដ្ឋមន្ត្រីទី១ ព្រះអង្គបានចូលរួមចំណែកដ៏ធំធេង ក្នុងការនាំមកវិញនូវ របប រាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ រួមជាមួយនិងទង់ជាតិ ភេ្លងជាតិ ព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ។ ជាពិសេសការនាំមកនូវសុខសន្តិភាពជួនជាតិមាតុភូមិតាមរយៈ ការបញ្ជៀស នូវការបែងចែកទឹកដី ដោយចលនាអបគមន៍ និងសង្គ្រាមរវាងខ្មែនិងខ្មែ។

SAMDECH KROM PREAH IN SVAY CHRUM

On 2 October 2011, accompanied by senior officials of the Norodom Ranariddh Party, Samdech Krom Preah Norodom Ranariddh visited his supporters gathered at the home of NRP head for the District of Svay Chrum, Svay Rieng Province. Before an enthusiastic crowd of over 1000 people, Samdech Krom Preah explained the political principles of the NRP, stressing the non-violent and legal character of the Middle Way policy as the cornerstone of these principles. He informed his audience that the NRP is not against anybody. It only seeks to serve the country in the framework of “Nation, Religion, King”. He also reminded his followers of his achievements during the first legislature after the party he led won the 1993 election. He said that all those who voted for him then should take pride in “our joint achievements and contributions to the Nation”. He concluded by saying that those who supported him allowed him to bring back the constitutional monarchy, Buddhism as state religion, and liberal democracy among other things.



 
សម្តេចក្រុមព្រះ យាងជួបសំណេះសំណាលប្រជាពលរដ្ឋនៅស្រុកមេសាង ខេត្តព្រែវែង

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រមទាំងថ្នាក់នាំគណបក្សបានយាងចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សកម្មគណបក្ស នរោត្តម រណឫទ្ធិនៅឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រែវែងដោយមាន សមាជិកចូលរួមជាង១១០០នាក់។ ក្នុងពិធីនោះសម្តេចក្រុមព្រះបានមានព្រះបន្ទូល ថ្លែង អំណរគុណដល់ប្រធានប្រតិបតិខេត្ត-ស្រុក និងកោតសរសើរចំពោះសមាជិកដែលស្មោះ ស្ម័គជាមួយព្រះអង្គតាំងពីឆ្នាំ១៩៩៣មក មិនតែប៉ុណ្ណោះ បានគាំទ្រនូវគោលនយោបាយ កណ្តាល ក្នុងការប្រមែរប្រមូលសម្លេងអ្នករាជានិយមដែលកំពង់ស្ថិត ក្នុងសភាពបែកបាក់គ្នា អោយចូលជាមួយគណបក្សរាជានិយមតែមួយពិតប្រាកដ គឺគណបក្សនរោត្តម រណឫទ្ធិ។ ព្រះអង្គបានលើកឡើងថា បើស្រឡាញ់រាជានិយម សីហនុនិយមសូមកុំឪ្យព្រះអង្គប្រឆាំង និងបក្សកាន់អំណាច គឺប្រកាន់យកគោលនយោបាយផ្លូវ កណ្តាលដើម្បីរួមចំណែកអភិវឌ្ឍ និងកសាងប្រទេសជាតិ។

SAMDECH KROM PREAH IN MESANG, PREY VENG PROVINCE

In the morning of 1 October 2011, Samdech Krom Preah Preah Prathean, accompanied by senior members of the Norodom Ranariddh Party, visited his followers in the Commune of Trapeang Srae, District of Mesang in Prey Veng Province. Over 1100 NRP activists were present to greet the Prince and listen to his pep talk. Samdech Krom Preah thanked his supporters for their trust in him and congratulated them for their patriotism. He told the reason why he decided to return to politics: because of them. He could not stay away while his supporters still need him. He will continue to be among them and promised to work even harder to improve their living conditions. He explained that the Middle Way policy that he advocates consists to rally support around the NRP of all loyalists in order to significantly contribute to the Nation. He ended his message by telling his audience that: “If you are royalists and truly Sihanoukists, you must not ask me to go against the ruling party. Let us follow the Middle Way and work together for the country.”


សម្តេចក្រុមព្រះ យាងបើកសិក្ខាសិលាស្តីអំពី
ការជំរុញអោយយុវជនទៅពិនិត្យឈ្មោះ និងចុះបញ្ជីបោះឆ្នោត

សិក្ខាសាលាជម្រុញសកម្មភាព ចលនាយុវជនគណបក្សនរោត្តម រណឫទ្ធិ បានប្រារព្ធធ្វើ ឡើងក្រោមព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ដោយមានការឧបត្ថមគាំទ្រដោយ IRI កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១១ នៅភោជនីដ្ឋានទន្លេបាសាក ស្ថិតក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
សិក្ខាសិលាបានធ្វើការជម្រុញឧ្យយុវជនទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឧ្យបានគ្រប់គ្នា។ ក្នុងឪកាសនោះផងដែរ សិក្ខាសាលាក៏បានពិភាក្សា និងអនុម័តលើគោលនយោបាយ និងលក្ខន្តិកៈ ចលនាយុវជនគណបក្សនរោត្តម រណឫទ្ធិ។
ជាទីបញ្ចប់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានកោតសរសើរដល់យុវជន យុវនារី ទាំងអស់ដែលមានភាពមុះមុត ដង្ហែតាមព្រះអង្គ និងជាពិសេសព្រះអង្គក៏សូមអគុណចំពោះ IRI តែងតែគាំទ្រឧបត្ថមដល់គណបក្សនរោត្តម រណឫទ្ធិ។
SAMDECH KROM PREAH OPENS YOUTH SEMINAR
On Wednesday, 21 September 2011, an all-day seminar on the topic of encouraging youth participation in the voter registration drive being conducted throughout the country by the Royal Government of Cambodia took place at the capital’s Tonle Bassac restaurant. The seminar was sponsored by both the Norodom Ranariddh Party and the US-based International Republican Institute. In his address to some 75 members of the Norodom Ranariddh Party youth wing, Samdech Krom Preah stressed the importance of the participation of the youth in all aspects of our political life as the young generation is our national asset and represents the future of our country. This participation begins with their participation as voters in the upcoming commune election in 2012 and the national election in 2013. He encouraged the participants of the seminar to take advantage of the open voter registration drive being in effect right now to get their names on the voter registration list. For those already registered to vote, to make sure and verify that their names are still on it. Samdech Krom Preah also congratulated the participants for their enthusiasm and their activism in the Norodom Ranariddh Party. He then discussed the meaning of the words nation and king as in the national motto of “Nation, Religion, King”. He informed his audience that this national motto--which was the pre-1970 national motto of Cambodia--was reintroduced as our motto once again thanks to him, after his party then won the UN-organized and UN-supervised election in 1993. After the seminar had been officially declared open by Samdech Krom Preah, the participants spent the entire day deliberating on various topics relevant to the subject matter. They also took advantage of their being together representing various provinces of the country to adopt the charter for a NRP Youth Movement.

សម្តេចក្រុមព្រះយាងជួបសំណេះសំណាលប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១

ព្រឹកថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១១ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស នរោត្តម រណឫទិ្ឋ បានសព្វព្រះទ័យយាងចុះសំណេះសំណាលជាមូយសមាជិក-សមាជិកា គណបក្ស នរោត្តម រណឫទិ្ឋ ប្រមាណជាង៥២០នាក់ ស្ថិតនៅឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នាឳកាសនោះ សម្តេចក្រុមព្រះ បានមានព្រះបន្ទូលណែនាំដល់សមាជិក-សមាជិកា ក៏ដូចជាអ្នករាជានិយ អ្នកសីហនុនិយម អ្នកស្នេហាជាតិ និងប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់ ខ្លួននូវឆ្នាំ២០១២ខាងមុខនេះ។ ព្រះអង្គក៏បានលើកពីមាគ៌ានយោបាយកណ្តាល ដើម្បីប្រមែប្រមូលកម្លាំង អ្នករាជានិយម អ្នកសីហនុ និយម អ្នករាជានិយម និងអ្នកប្រជាធិបតេយ្យក្នុងគោលបំណងរួមចំណែកដោះស្រាយ រាល់បញ្ហា នៃឧត្តមប្រយោជន៍ជាតិ តាមមាគ៌ាអហឹង្សា គោរពច្បាប់ជាគោលចៀសវាងអស្ថិរភាពសង្គម ក្រោម បាវចនា(ជាតិ សាសនា ព្រះមហាក្សត្រ)នៅក្នុងក្របខ័ណ្ឌគណបក្សនយោបាយរាជានិយម តែមួយគត់ គឺគណបក្ស នរោត្តម រណឫទិ្ឋ តាមរយៈក្រុមព្រឹក្សាឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត រដ្ឋសភា និងព្រឹទ្ធសភា ។

SAMDECH KROM PREAH VISITS BASET IN KG SPEU
On Saturday 17 September 2011, Samdech Krom Preah, President of the Norodom Ranariddh Party visited 520 members of his Party at the village of Svay Rumpea in the district of Baset of Kompong Speu Province. Samdech Krom Preah took that opportunity to remind them to make sure and verify their names on the voter registration list during the current open registration period to make sure they will be able to exercise their voting right in the upcoming commune election in 2012. Samdech Krom Preah also took time to explain yet again his Party’s “Middle Way” policy which consists first of all to gather all nationalists, royalists, Sihanoukists, and democrats into one large national force in order to join hands with other nationalist forces in the service of the Nation under the national motto of “Nation, Religion, King”.

សម្តេចក្រុមព្រះយាងជួបសំណេះសំណាលជាមួយសកម្មជនរាជធានីភ្នំពេញ

ព្រឹកថ្ងែទី១៦ ខែកញ្ញា ឆ្នាំ២០១១ នៅទីស្នាកការកណ្តាលគណបក្ស នរោត្តម រណឫទិ្ឋ សម្តេចក្រុមព្រះ ព្រះប្រធាន បានសព្វព្រះទ័យជួបសំណេះសំណាលជាមូយសមាជិក-សមាជិកា គណបក្ស នរោត្តម រណឫទិ្ឋ ប្រចាំរាជធានីភ្នុំពេញ ជាង២០០នាក់។ នាឳកាសនោះ សម្តេចក្រុមព្រះ បានមានព្រះបន្ទូលណែ នាំដល់សមាជិក-សមាជិកា ទាំងអស់អំពីគោល នយោបាយរបស់គណបក្ស ដែលបានអនុម័ត ដោយគណៈកម្មាធិនាយក កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១១កន្លងទៅដោយប្រកាន់យកនូវមាគ៌ានយោបាយកណ្តាល ដើម្បីប្រមែ ប្រមូលកម្លាំងអ្នករាជានិយម អ្នកសីហនុនិយម អ្នករាជានិយម និងអ្នកប្រជាធិបតេយ្យក្នុង គោលបំណងរួមចំណែកដោះស្រាយ រាល់បញ្ហា នៃឧត្តមប្រយោជន៍ជាតិ តាមមាគ៌ាអហឹង្សា គោរពច្បាប់ជាគោលចៀសវាងអស្ថិរភាព សង្គម ក្រោមបាវចនា(ជាតិ សាសនា ព្រះមហាក្សត្រ។

SAMDECH KROM PREAH MEETS PHNOM PENH ACTIVISTS

In the morning of Friday, 16 September 2011, at the headquarters of the Norodom Rananriddh Party in the capital’s Tuol Kauk district, Samdech Krom Preah met with about 200 activists of his Party. In his address to the representatives of all the districts of the capital who were present that day, Samdech KromPreah reminded them to make full use of the newly-adopted political platforms of the NRP which was approved by its Board of Directors on 3 September 2011. These platforms clearly define the “Middle Way” policy of the Party which is based on the Lord Buddha’s moderation and non-violence teachings. Our “Middle Way” policy is also designed to mobilize a national force to join hands with other national forces in order to work towards a better Cambodia through non-violent means and the respect of the rule of law by avoiding social instability, under the motto “Nation, Religion, King”.

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានព្រះអនុញ្ញាតឲ្យ ឯកឧត្តម អាន់ឌ្រូ ស្តេហ្វិនម៉ាក ចូលក្រាបបង្គំគាល

នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានព្រះអនុញ្ញាត ឲ្យឯកឧត្តម អាន់ឌ្រូ ស្តេហ្វិនម៉ាក ឯកអគ្គរាជទូតចក្រភព អង់គ្លេសចូលក្រាបបង្គំគាលសម្តែង ការគួរសម និងថ្វាយបង្គំលា នៅឯទីស្នាក់ការកណ្តាលគណៈបក្សនរោត្តម រណឫទ្ធិ ស្ថិតក្នុង ខ័ណ្ឌទួលគោគរាជធានីភ្នំពេញ។ ក្រោយពីបានបញ្ចប់បេសកកម្ម រយៈពេល៣ឆ្នាំនៅកម្ពុជា ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវការកោដសរសើរចំពោះចំណងមិត្តភាពការទូតដ៏ល្អរវាង ប្រទេស និងប្រជាជនទាំងពីរ។ ក្នុងឳកាសនោះដែរសម្តេចក្រុព្រះ បានសម្តែង ព្រះទ័យកោដ សរសើរនូវបេសកកម្មដ៏មានតម្លៃរបស់ឯកឧត្តម ឯកអគ្គរាជទូត ក្នុងការរឹតចំណងមិត្តភាពល្អ និងយូរអង្វែងជាមួយកម្ពុជា។ ព្រះអង្គ ក៏បានប្រសិទ្ធិពរជ័យជូនឯកឧត្តម ឯកអគ្គរាជទូត ឲ្យសម្រេចបាននូវរាល់ បេសកកម្មក្រោយៗទៀត។

SAMDECH KROM PREAH RECEIVES THE UK AMBASSADOR

On 12 September 2011, at 3:00 pm, at the headquarters of the Norodom Ranariddh Party in Tuol Kauk, Samdech Krom Preah received in audience H. E. Mr. Andrew Stephen Mace, the departing UK Ambassador, who came to take leave from the Prince to return to his country at the end of his 3-year mission to the Kingdom. 
The meeting lasted about 45 minutes and took place in a most cordial atmosphere at the end of which Samdech Krom Preah thanked H. E. Mace for his contribution to tightening the bonds of cooperation and friendship between our two Kingdoms and peoples, and wished the Ambassador further successes in his next mission.

សម្តេចក្រុមព្រះ យាងជួបសំណេះសំណាលជាមួយសកម្មជននៅខេត្តកំពង់ចាម

ព្រឹកថ្ងែទី១០ ខែកញ្ញា ឆ្នាំ២០១១ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស នរោត្តម រណឫទិ្ឋ បានសព្វព្រះទ័យយាងចុះសំណេះសំណាលជាមូយសមាជិក-សមាជិកា គណបក្ស នរោត្តម រណឫទិ្ឋ ប្រមាណជាង៥០០នាក់ នៅឃុំនាងទើត ស្រុកតំបែ ខេត្តកំពង់ចាម។ នាឳកាសនោះ សម្តេចក្រុមព្រះ បានមានព្រះបន្ទូលណែនាំដល់សមាជិក-សមាជិកាទាំងអស់អំពីគោល នយោបាយរបស់គណបក្ស ដែលបានអនុម័តដោយគណៈកម្មាធិនាយកកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១១កន្លងទៅ។ សម្តេចក្រុមព្រះ ក៏បានរំលឹកអំពីព្រឹត្តិការណ៍ក្រោយការ បោះឆ្នោតឆ្នាំ១៩៩៣ ក្នុងព្រះឋានៈជានាយករដ្ឋមន្ត្រីទី១ ព្រះអង្គបានចូលរួមចំណែកដ៏ធំធេង ក្នុងការនាំមកវិញនូវរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ រួមជាមួយនិងទង់ជាតិ ភេ្លងជាតិ ព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ។ ជាពិសេសការនាំមកនូវសុខសន្តិភាព ជួនជាតិមាតុភូមិតាមរយៈ ការបញ្ជៀស នូវការបែងចែកទឹកដី ដោយចលនាអបគមន៍ និងសង្គ្រាមរវាងខ្មែនិងខ្មែ។ កក្តាទាំងនេះបានធ្វើឲ្យ ព្រះអង្គឆ្វេងយល់ឃើញថា អ្នករាជានិយម និងអ្នកសីហនុនិយមកំពង់ស្ថិតនៅក្នុង ភាពបែកបាក់ រប៉ាតរប៉ាយ និងអស់សង្ឃឹម គឺព្រះអង្គ ត្រូវសម្រេចព្រះទ័យយាងមកដឹកនាំ គណបក្ស នរោត្តម រណឫទ្ឋិវិញ។ សម្តេចក្រុមព្រះ បានមានព្រះបន្ទូលបន្តថា ព្រះអង្គដែលធ្លាប់តែបំរើជាតិ និងប្រជាពលរដ្ឋ ដូច្នេះពុំអាច គង់នៅស្ងៀម រងចាំទតមើលស្ថានភាពប្រទេសជាតិដែលកំពុងប្រឈម មុខនឹងបញ្ហាជាច្រើន ជាអាទ៌ៈ បញ្ហាពុករលួយក្នុងសង្គ បញ្ហាមិនឯករាជ្យក្នុងប្រព័ន្ធ យុតិ្តធម៌ បញ្ហារំលោភបំពាន ដីធ្លីរបស់ប្រជាពលរដ្ឋ ព្រមទាំងការបណ្តេញ ចេញពីលំនៅដ្ឋានដោយខ្វះ ដំណោះស្រាយ គោលនយោបាយសមរម្យ បញ្ហាអត់ការងារសម្រាប់ ប្រជាពលរដ្ឋ ជាពិសេស យុវជន សិស្ស និសិ្សត ដែលបញ្ចប់ការសិក្សា បញ្ហាអតុល្យភាពរវាងកំរៃ ចំណូលនិងចំណាយ ដែលទទួលបានពីការងារនឹងផលិតផលធ្វើឪ្យប៉ះពាល់ដល់ជីវភាពគ្រួសារប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ បញ្ហា គុណភាពសេវាសុខាភិបាល និងអប់រំ បញ្ហាសីលធម៌ និងវប្បធម៌ជាតិ ក្នុងសង្គមធ្លាក់ចុះ ធ្ងន់ធ្ងរ ដែលជាហេតុនាំឪ្យអត្តសញ្ញាណជាតិខ្មែរស្ថិតក្នុងស្ថានភាពមយយមិន ច្បាស់លាស់ អាចឈានទៅរកមហន្តរាយ បញ្ហាបូរណភាពទឹកដី បញ្ហាហូរចូលអន្តោប្រវេសន៍ ខុសច្បាប់។ល។
បន្ទាប់មកសម្តេចក្រុមព្រះ បានយាងចុះសួរសុខទុកប្រជាពលរដ្ឋតាមថ្លូវនែស្រុកតំបែ ខេត្តកំពង់ចាម ផងដែ។

កិច្ចប្រជុំគណៈកម្មាធិការនាយកនៃគណៈបក្សនរោត្តម រណឫទ្ធិ

០៣ កញ្ញា ២០១១

គណបក្សនរោត្តម រណឫទ្ធិ បានប្រារព្ធធ្វើកិច្ចប្រជុំសមាជិកគណៈកម្មាធិការនាយករបស់ខ្លួន ក្រោមព្រះអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សនរោត្តម រណឫទ្ធិ និងអ្នកម្នាង កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១១ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងទីក្រុងភ្នំពេញ។ កិច្ចប្រជុំនាពេលនោះមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការនាយកចំនួន៨២រូប ដែលជាប្រធាន សមាជិកនៃក្រុមការងារបោះ ឆ្នោត និងប្រធានគណៈកម្មាធិការប្រតិបត្តិខេត្ត-ក្រុងទូទាំងប្រទេស។ នាឳកាសនោះ អង្គប្រជុំ បានធ្វើការពិនិត្យ និងអនុម័តលើសេចក្តីព្រាងគោលនយោបាយរបស់គណបក្ស នរោត្តម រណឫទ្ធិ និងមានការប្រគលភារៈកិច្ចជូនសមាជិកគណៈកម្មាធិការនាយកដែលទទួល បន្ទុកជួយការងារបោះឆ្នោត។

MEETING OF THE NRP BOARD OF DIRECTORS

On Saturday, 3 September 2011, at 9:00 am, in the boardroom of the Himawari Hotel in Phnom Penh, the Board of Directors of the Norodom Ranariddh Party opened a meeting under the chairmanship of its president, Samdech Krom Preah Norodom Ranariddh. 82 of the Board’s 90 members, mostly heads of the election working groups and provincial executive committees, were present to deliberate a full agenda. The meeting adopted the draft political principles of the Party, heard an update on the activities of the Party as well as listened to recommendations of Samdech Krom Preah in preparation for the upcoming commune elections in 2012. The meeting adjourned at 1:30 pm in a most joyous mood.

 
សម្តេចក្រុមព្រះ យាងជួបសំណេះសំណាលប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ខេត្តកំពងធំ

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិព្រមទាំងថ្នាក់នាំគណបក្ស បានយាងចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សនរោត្តម រណឫទ្ធិនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំដោយមានសមាជិក ចូលរួមជាង៤០០នាក់។ ក្នុងពិធីនោះ សម្តេចក្រុមព្រះបានអំពាវនាវ ដល់ប្រជាពល រដ្ឋខ្មែរទាំងអស់ ឱ្យចូលរួមចុះឈ្មោះបោះឆ្នោតដែល នឹងប្រព្រឹត្ដឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១១ ដលថ្ងែទី១៥ ខែតុលាខាងមុខនេះ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកតំណាងរាស្ដ្រនូវឆ្នាំ២០១២/ ២០១៣ខាងមុខ ។

SKP IN KOMPONG THOM’S STUNG SEN
In the morning of 27 August 2011, Samdech Krom Preah, President of the Norodom Ranariddh Party, accompanied by senior members of the NRP, paid a visit to 400 activists of the party in Kompong Thom provincial capital, now renamed Stung Sen City. In his address, the Prince appealed to all people to make sure and register to vote during the open registration period which lasts from 1 September though 15 October 2011. This is to ensure that they will be able to participate in the upcoming local commune and general elections in 2012 and 2013 respectively.
សូមស្តាប់ព្រះបន្ទូលដើម

នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រមទាំងថ្នាក់ដឹកនាំគណបក្ស បានយាងនិងអញ្ជើញចុះសាកសួរសុខទុក្ខសមាជិក-សមាជិកា គណបក្សនរោត្តម រណឫទ្ធិ តាមមូលដ្ឋានដែលបានលើកស្លាកគណបក្សនៅក្នុង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

SKP VISITS SUPPORTERS ALONG ROUTE 6

In the afternoon of 27 August 2011, on his way back from visiting activists of his party in Kompong Thom Province, Samdech Krom Preah, President of the Norodom Ranariddh Party, made several stops along National Route 6 in order to thank his supporters for allowing the party to erect lawn posters in their front yards. One of those stops was at the commune of Steung Chey, district of Cheung Prey, in Kompong Cham.


សម្តេចក្រុមព្រះ យាងជួបសំណេះសំណាលប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ 
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិព្រមទាំង ថ្នាក់នាំគណបក្សបានយាងចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សនរោត្តម រណឫទ្ធិនៅឃុំកណែ្តក ស្រុកប្រាសាទបាគង ខេត្តសៀមរាប​​​ ដោយមានសមាជិកចូលរួមជាង៥០០នាក់។ ក្នុងពិធីនោះសម្តេចក្រុមព្រះ បានមាន​ព្រះបន្ទូល​ ថ្លែងអំណរគុណដល់ប្រធានប្រតិបតិខេត្ត-ស្រុក និងកោតសរសើរចំពោះសមាជិកដែលស្មោះ​ ស្ម័គជាមួយព្រះអង្គមិនតែប៉ុណ្ណោះ ព្រះអង្គបានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យចូលរួមចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្ដឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១១ ដលថ្ងែទី១៥ ខែតុលាខាងមុខនេះ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកតំណាង​ រាស្ដ្រនូវឆ្នាំ២០១២ ២០១៣ខាងមុខ ។ព្រះអង្គបានគោលនយោបាយរបស់គណបក្សក្នុងការ ប្រមែរប្រមូលសម្លេងអ្នករាជានិយមដែលកំពង់ស្ថិត ក្នុងសភាពបែកបាក់គ្នាអោយចូលជាមួយ គណបក្សរាជានិយមតែមួយពិតប្រាកដគឺគណបក្សនរោត្តម រណឫទ្ធិ។ ព្រះអង្គបានលើកឡើង ថា បើស្រឡាញ់រាជានិយមសីហនុនិយម សូមកុំឪ្យព្រះអង្គប្រឆាំង និងបក្សកាន់អំណាច គឺប្រកាន់យកគោលនយោបាយផ្លូវ កណ្តាលដើម្បីរួមចំណែកអភិវឌ្ឍ និងកសាងប្រទេសជាតិ ដូចដែលព្រះអង្គបានធ្វើកន្លងមក។ ព្រះអង្គបានមានព្រះបន្ទូលថា ក្នុងព្រះឋានៈជានាយក រដ្ឋមន្ត្រីទី១ បានរួមចំណែកដ៏ធំធេង នាំមកវិញ នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទី២ ទង់ជាតិ ភ្លេងជាតិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងនាំមកនូវសន្តិភាពជូនជាតិ ដោយបញ្ចៀសការបែងចែកទឹកដី ដែលបណ្តាលមកពីចលនា អបគមន៍ក្រោយការបោះឆ្នោត១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។

In the morning of 26 August 2011, taking advantage of a lull in the morning showers which drenched the landscape of Siemreap, Samdech Krom Preah, President of the Norodom Ranariddh Party, paid a visit to 500 of his supporters gathered at the newly dedicated party headquarters in the commune of Kandaek, Siemreap’s district of Prasat Bakong. In his remarks to his audience, the Prince urged everybody to make sure and register to vote in order to be able to participate in the upcoming commune and general elections in 2012 and 2013 respectively. He also referred to the political principles of the NRP and informed the gathering that his goal is to unite all royalists in just one group, the NRP. He pointed out that if we are royalists and Sihanoukists, then we must allow him not to be against the ruling party but rather let him adopt a “Middle Way” policy so we can all participate in the building of our homeland. He reminded his audience of his contributions to this end as First Prime Minister including ensuring the return in Cambodia of a constitutional form of the monarchy (commonly referred to as the Second Kingdom), the return of the pre-1970 national flag and national anthem, the return of Buddhism as state religion, and the return of peace by avoiding civil war following a threat of secession in the aftermath of the UN-supervised general election in 1993.
សូមស្តាប់ព្រះបន្ទូលដើម

សម្តេចក្រុមព្រះយាងជួបសំណេះសំណាលប្រជាពលរដ្ឋនៅខេត្តសៀមរាប

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១

បន្ទាប់ពីព្រះដំណើរយាងគង់នៅក្រៅប្រទេសអស់រយៈពេលជាង​១ខែកន្លងទៅ​ សម្តេចក្រុម-ព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តមរណឫទ្ធិ និងអ្នកម្នាង ព្រមទាំង ថ្នាក់នាំគណបក្សគណបក្ស នរោត្តមរណឫទ្ធិ បានយាងជួបសំណេះសំណាលជាមួយ សមាជិក-សមាជិកាគណបក្សនរោត្តម រណឫទ្ធិ នៅស្រុកស្វាយលើ ខេត្តសៀមរាប ប្រមាណជាជាង១០០០នាក់​ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១។
ក្នុងពិធីនោះសម្តេចក្រុមព្រះ បានមានព្រះបន្ទូលថ្លែងអំណរគុណដល់ដែលបន្តគាំទ្រគណបក្ស នរោត្តមរណឫទ្ធិ ដោយគ្មានលក្ខខ័ណ្ឌ​ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ។

សូមស្តាប់ព្រះបន្ទូលដើម

Following an absence of over a month to undertake an overseas travel which took him to several countries in Europe and in Asia, Samdech Krom Preah, President of the Norodom Ranariddh Party, has resumed his regular activities of visiting his supporters throughout the Kingdom. On 25 August 2011, accompanied by Neak Mneang and senior members of the Norodom Ranariddh Party, Samdech Krom Preah visited activists of the NRP in the district of Svay Leu of Siemreap Province. Organized for 400 members, the meeting quickly turned out to be a mass rally as over 1000 people of his supporters showed up to greet him. They were eager to meet the Prince and hear him outline his views of the current political situation.
(Please listen to his recorded speech)

សម្តេចក្រុមព្រះយាងជួបសំណេះសំណាលប្រជាពលរដ្ឋនៅខេត្តកំពងចាម

នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តមរណឫទ្ធិ ព្រមទាំងថ្នាក់នាំគណបក្សបានយាងចុះជួបសំណេះសំណាលជាមួយ សមាជិក-សមាជិកាគណបក្សនរោត្តម រណឫទ្ធិ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដោយមាន សមាជិកចូលរួមប្រមាណជាជាង៣៥០នាក់។
ក្នុងពិធីនោះសម្តេចក្រុមព្រះ បានមានព្រះបន្ទូលថ្លែងអំណរគុណដល់ប្រធានប្រតិបតិខេត្ត-ស្រុក និងកោតសរសើរចំពោះសមាជិកដែលស្មោះស្ម័គជាមួយព្រះអង្គ មិនតែប៉ុណ្ណោះ​ ព្រះអង្គបានមានព្រះបន្ទូល ពីគោលនយោបាយរបស់គណបក្សក្នុងការប្រមែរប្រមូលសម្លេង អ្នករាជានិយមដែលកំពុងស្ថិតក្នុងសភាពបែកបាក់គ្នា អោយចូលជាមួយគណបក្សរាជានិយម តែមួយពិតប្រាកដគឺ គណបក្សនរោត្តម រណឫទ្ធិ។ ព្រះអង្គបានលើកឡើងថា បើស្រឡាញ់ រាជានិយម សីហនុនិយមសូមកុំឪ្យព្រះអង្គប្រឆាំងនឹងបក្សកាន់អំណាច គឺប្រកាន់យក គោលនយោបាយផ្លូវកណ្តាល ដើម្បីរួមចំណែកអភិវឌ្ឍ និងកសាងប្រទេសជាតិដូចដែល ព្រះអង្គបានធ្វើកន្លងមក។ ព្រះអង្គបានមានព្រះបន្ទូលថា ក្នុងព្រះឋានៈជានាយករដ្ឋមន្ត្រីទី១ បានរួមចំណែកដ៏ធំធេង នាំមកវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជាទី២ ទង់ជាតិ ភ្លេងជាតិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងនាំមកនូវសន្តិភាព ជូនជាតិ ដោយបញ្ចៀសការបែងចែកទឹកដី ពីចលនាអបគមន៍ក្រោយការបោះឆ្នោត១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។

SAMDECH KROM PREAH MEETS NRP ACTIVISTS IN KG CHAM
Once again, a visit of Samdech Krom Preah to his constituents in Kompong Cham’s Tbaung Khmum District drew hundreds of supporters of both the Norodom Ranariddh Party and members of the Funcinpec Party.  The Prince visited this district of Kompong Cham province on Saturday morning, 25 June 2011, and was greeted by some 400 cheering supporters from all communes of the district, including some 50 members of the Funcinpec Party and ethnic Cham representatives.  They were all enthusiastic about the Prince’s return to politics.  In his address to the crowd gathered on the property of a local supporter, the Prince explained the reason why he has decided to return to politics and outlined the NRP middle way policy which consists of maintaining the moderate stance of positive engagement in trying to impact some changes in the actions of the Royal Government in several sensitive areas.  Samdech Krom Preah stressed the importance of cooperating with it in order to achieve certain minimum goals to benefit the people.  He said it is more important to make some progress than none.  He appealed to his supporters to help him achieve these goals at the next elections.    

សម្តេចក្រុមព្រះ យាងជួបសំណេះសំណាលប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សនរោត្តម រណឫទ្ធិ ព្រមទាំងថ្នាក់នាំគណបក្ស បានយាងចុះជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា គណបក្សនរោត្តម រណឫទ្ធិ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានសមាជិក ចូលរួម ប្រមាណជាជាង ២០០នាក់។
ក្នុងពិធីនោះសម្តេចក្រុមព្រះបានមានព្រះបន្ទូលថ្លែង អំណរគុណដល់ ប្រធានប្រតិបតិខេត្ត-ស្រុក និងកោតសរសើរចំពោះសមាជិកដែលស្មោះស្ម័គជាមួយព្រះអង្គ មិនតែប៉ុណ្ណោះ ព្រះអង្គបានមានព្រះបន្ទូល ពីគោលនយោបាយ របស់គណបក្សក្នុងការប្រមែរប្រមូលសម្លេង អ្នករាជានិយមដែលកំពង់ស្ថិតក្នុងសភាពបែកបាក់គ្នា អោយចូលជាមួយគណបក្សរាជានិយម តែមួយ ពិតប្រាកដគឺគណបក្សនរោត្តម រណឫទ្ធិ។ ព្រះអង្គបានលើកឡើងថា បើស្រឡាញ់រាជា និយម សីហនុនិយមសូមកុំឪ្យព្រះអង្គប្រឆាំង និងបក្សកាន់អំណាច គឺប្រកាន់យកគោល នយោបាយផ្លូវកណ្តាលដើម្បី រួមចំណែកអភិវឌ្ឍ និងកសាងប្រទេសជាតិដូចដែលព្រះអង្គ បានធ្វើកន្លងមក។ ព្រះអង្គបានមានព្រះបន្ទូលថា ក្នុងព្រះឋានៈជានាយករដ្ឋមន្ត្រីទី១ បានរួម ចំណែកដ៏ធំធេង នាំមកវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទី២ ទង់ជាតិ ភ្លេងជាតិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងនាំមកនូវសន្តិភាព ជូនជាតិ ដោយបញ្ចៀសការបែងចែកទឹកដី ដែលបណ្តាលមកពីចលនាអបគមន៍ក្រោយការ បោះឆ្នោត១៩៩៣ ដែលរៀបចំ ឡើងដោយអង្គការ សហប្រជាជាតិ។

SAMDECH KROM PREAH IN SIHANOUKVILLE
On 18 June 2011, Samdech Krom Preah made yet another trip to meet his supporters in the field, this time to Sihanoukville, Sihanouk Province.  Some 200 cadres of the NRP were on hand to greet the Prince.  After thanking his supporters for their loyalty towards him and congratulating them for sticking with the only genuine royalist party, the Prince proceeded to explain to the audience the policy of the NRP.
Samdech Krom Preah said that his goal is to unite all royalists under one political party.  He said that if they are nationalists, royalists and loyal to the Throne, they should trust him and allow him to join force with other nationalist movements in order to work towards a better Cambodia.  “Please do not ask me to be against anybody or any party, especially the ruling party, but allow me instead to join hands with any other nationalist groups in order to contribute to building a stronger and more united nation, for the benefit of all Khmers.”
Samdech Krom Preah also defined for his audience the meaning of his “Middle Way” approach to the political situation in Cambodia.  In substance, he failed the strategy of wholesale criticism of opposition parties, and their inefficiency in addressing problems in present-days Cambodia.  He pointed out that with more than two-thirds of the votes in the National Assembly, the ruling party does not need to heed the advice of the opposition parties, particularly if they are being negative.  What the opposition parties have succeeded in accomplishing is only to provoke the ire of the ruling CPP.  Instead, the Prince proposes to constructively engage the ruling party in a positive way in order to help resolve some of the same issues the opposition seeks to resolve.
Samdech Krom Preah ended his remarks to his supporters in Sihanoukville by reminding them of his personal contributions towards helping create the new country that Cambodia is now.  As First Prime Minister following the only UN-supervised election in the history of our country in 1993, he was responsible for helping bring back to Cambodia the constitutional form of monarchy (now known as the Second Kingdom), our historic national flag, our national anthem, Buddhism as the official state religion of Cambodia, and above all, for helping avert a disastrous partition of Cambodia following that year’s election.        

 
Next Page  1  2 3  4